ក្រោយចាញ់បង់ក្លាដែស លោក Honda ថា ជាកំហុសខ្លួន
លោក Keisuke Honda អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានសរសេរលើបណ្ដាញសង្គម Facebook ថា សូមទោសអ្នកគាំទ្រ និងថា ជាកំហុសរបស់លោក ក្រោយក្រុមជម្រើសជាតិកម្ពុជា ចាញ់បង់ក្លាដែស ០ទល់នឹង១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា។
នេះជាបរាជ័យជាថ្មីរបស់កម្ពុជាក្រោមថ្វីជើងបង់ក្លាដែស ក្រោយចាញ់១ទល់នឹង០ ដូចគ្នា កាលឆ្នាំ២០១៩។
កម្ពុជាក៏ទើបចាញ់ជប៉ុន ១ទល់នឹង៣ ក្នុងការប្រកួតកម្រិតអាយុក្រោម២៣ឆ្នាំកាលថ្ងៃអង្គារ ទី២០ ខែកញ្ញា៕