Felix ថា CPL គួរមានតែមានវិធានការឱ្យសៀង ចន្ធា បានលេងវិញ
ទាក់ទងខ្សែប្រយុទ្ធ សៀង ចន្ធា លោក Felix Dalmas គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាយល់ថា ក្រុមហ៊ុន Cambodian Premier League គួរតែមានវិធានការណាមួយ ឬ លក្ខខណ្ឌសមស្របណាមួយ សម្រាប់ឱ្យសៀង ចន្ធា មានឱកាសបង្ហាញខ្លួនវិញនៅលីគកំពូលកម្ពុជាវិញ ។
លោក Felix បានបន្ថែមទៀតថា ៖ “ សៀង ចន្ធា គឺជាខ្សែប្រយុទ្ធវ័យក្មេងដ៏ល្អបំផុតមួយនៅកម្ពុជា ដែលហ៊ានជជម្នះ និងមានឆន្ទៈ ក្នុងការទៅប្រកបអាជីពនៅក្រៅស្រុក ហើយនេះគឺជាការអភិវឌ្ឍសម្ថតភាពខ្លួនឯង ក៏ដូចជាដើម្បីបាល់ទាត់ជាតិផងដែរ។”
សៀង ចន្ធា បានចែកផ្លូវជាមួយក្លិបលីគទី២កាតា Al Shahaniya ជិត២ខែមកហើយ និងបានវិលចូលហ្វឹកហាត់នៅបឹងកេតផងដែរ តែមិនទាន់អាចចូលលេងបានទេ ព្រោះផុតកាលបរិច្ឆេទដោះដូរកីឡាករ៕