ក្រោយផ្ទេរមកកាន់ក្លិបចាស់វិញក្នុងនាមជាកីឡាករខ្ចីជើង Griezmann បានក្លាយជាកីឡាករស៊ុតបញ្ជូលទីបានច្រើនជាងគេ
ខ្សែប្រយុទ្ធ Antoine Griezmann បានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេគ្រប់ពេលសម្រាប់ Atletico Madrid ក្នុងក្របខ័ណ្ឌ Champions League ពោលគឺ ២២គ្រាប់ នឹងក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងការប្រកួតក្រៅទឹកដី។
កីឡាករវ័យ៣០រូបនេះ រកបានគ្រាប់បាល់ដំបូងរបស់គេសម្រាប់ Atletico Madrid ចាប់តាំងពីត្រលប់មកកាន់ក្លិបចាស់វិញ ក្នុងជំនួបជាមួយនឹង AC Milan កាលពីយប់មិញ ដែលបញ្ចប់ទៅដោយលទ្ធផលជ័យជំនះ ២ ទល់នឹង ១។
សូមបញ្ជាក់ថា សម្រាប់ការប្រកួតសន្សំពិន្ទុ Champions League ក្លិប Atletico Madrid ឈរក្នុងចំណាត់ថ្នាក់លេខ២ក្នុងពូលB ដោយពីប្រកួតកន្លងមកឈ្នះ១ និង ស្មើ១ប្រកួត មាន៤ពិន្ទុ ខណៈដែល ហង្សក្រហម Liverpool ឈរលេខ១ មាន៦ពិន្ទុ៕