Andre Gomes វះកាត់របួសបាក់កជើងដោយជោគជ័យ ខណៈមិនទាន់ដឹងពេលច្បាស់ត្រឡប់មកវិញ
ខ្សែបម្រើ Andre Gomes បានទទួលជោគជ័យក្នុងការវះកាត់ហើយកាលពីម្សិលមិញ បន្ទាប់ពីទទួលរងរបួសបាក់កជើងស្ដាំ ប៉ុន្តែមិនទាន់ដឹងពីពេលវេលាត្រលប់មកកាន់ទីលានរបស់គេវិញនៅឡើយទេ។
កីឡាករសញ្ជាតិព័រទុយហ្គាល់បានរបួសបាក់កជើងក្នុងនាទី៧៨ ពេលប៉ះទង្គិចជាមួយកីឡាករកូរ៉េខាងត្បូង Son Heung-min អំឡុងពេលការប្រកួតជាមួយ Spurs ដោយរូបគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗពីកីឡដ្ឋាន Goodison Park។
យ៉ាងណាក្តី បើតាមការរាយការណ៍ពីប្រភពនៅអង់គ្លេសបានឱ្យដឹងថា Andre Gomes អាចនឹងត្រូវសម្រាកនៅក្រៅទីលានរហូតដល់ចប់រដូវកាលនេះតែម្តង។
គួរបញ្ជាក់ថា ខ្សែបម្រើ Andre Gomes បានផ្លាស់មកកាន់ Everton កាលពីឆ្នាំមុនក្នុងនាមជាកីឡាករខ្ចីហើយ ហើយត្រូវក្រុមរហស្សនាមស្ករគ្រាប់ទិញផ្តាច់ពី FC Barcelona ដោយរូបគេបានបង្ហាញខ្លួន៣៥លើកហើយស៊ុតបញ្ចូលទីបាន១គ្រាប់ផងដែរ។