ម៉ាន រ៉យ៉ានី កំពុងនាំមុខក្នុងតារាង Top Scorer ជើងឯកវិទ្យាល័យគិតត្រឹមសប្ដាហ៍ទី៨
ខ្សែប្រយុទ្ធ ម៉ាន រ៉យ៉ានី របស់ក្រុមវិទ្យាល័យឫស្សីកែវ គឺជាអ្នករកគ្រាប់បាល់បញ្ចូលទីបានច្រើនជាងគេគិតត្រឹមសប្ដាហ៍ទី០៨ នៃការប្រកួតបាល់ទាត់ពានរង្វាន់ ជើងឯកវិទ្យាល័យ រដូវកាល២០២៣។
ម្ចាស់អាវលេខ១៧រូបនេះរកបាន១៩គ្រាប់ហើយ។ គេត្រូវបានដេញតាមពីក្រោយដោយ ម៉ុក ធីឡុត របស់ក្រុមវិទ្យាល័យជ័យវរ្ម័នទី០៧ ដែលរកបាន១៤គ្រាប់។ ចំណែកមិត្តរួមក្រុម ធារី ទិត្យមុន្នីចេស្ដា រកបាន១២គ្រាប់។
ឆ្លងកាត់ការប្រកួត៨លើក ក្រុមវិទ្យាល័យឫស្សីកែវ ស្ថិតនៅលេខ៣ មាន១៩ពិន្ទុពីក្រោមក្រុមលេខ១ ឥន្ទ្រទេវី មួយពិន្ទុ៕