Mount បាន២៤ម៉ឺនផោនក្នុងមួយសប្ដាហ៍នៅ Man UTD
សារព័ត៌មាន Daily Mail រាយការណ៍ថា ខ្សែបម្រើ Mason Mount ទទួលបានថ្លែនឿយហត់២៤ម៉ឺនផោនក្នុងមួយសប្ដាហ៍នៅ Manchester United ច្រើនជាងកាលនៅ Chelsea ៣ដង (៨ម៉ឺនផោនក្នុងមួយសប្ដាហ៍)។
កីឡាករជម្រើសជាតិអង់គ្លេសបានចុះកិច្ចសន្យារយៈពេល៥ឆ្នាំនៅ Old Trafford និងទទួលបានអាវលេខខ៧។
គួរដឹងដែរថា Mount វ័យ២៤ឆ្នាំបានចូលរួមក្នុងក្រុមថ្នាល Chelsea តាំងពីអាយុ៦ឆ្នាំ និងចូលក្រុមធំឆ្នាំ២០១៧ តែ២រដូវកាលដំបូងគេលេងក្នុងលក្ខខណ្ឌខ្ចីនៅក្លិបហូឡង់ Vitesse និង Derboy County៕