សមាគមបាល់ទាត់ក្រសួងមហាផ្ទៃចែកផ្លូវគ្នាពីគ្រូបង្គោល អ៊ុង កនយ៉ានិត
សមាគមបាល់ទាត់ក្រសួងមហាផ្ទៃបានប្រកាសពីការចែកផ្លូវគ្នាពីគ្រូបង្គោល អ៊ុង កនយ៉ានិត។
ក្រុមនៅលីគទី២ខាងលើបានសរសេរបែបនេះ “៖សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការព្រមព្រៀង បញ្ចប់កិច្ចសន្យាការងារ គ្រូបង្គោល។ សមាគមមានកិត្តិយសសូមជម្រាបថា សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ បានព្រមព្រៀងបញ្ចប់កិច្ចសន្យាការងារជាមួយ លោកគ្រូ អ៊ុង កនយ៉ានិត ជាផ្លូវការ។
លោកគ្រូ អ៊ុង កនយ៉ានិត បានចូលរួមការងារជាមួយសមាគម កាលពីចុងឆ្នាំ២០០៩ រហូតដល់ខែមិថុនា ឆ្នាំ២០២៣ ។ ពួកយើងទាំងអស់គ្នា ពិតជាសូមអរគុណ ចំពោះការខិតខំប្រឹងប្រែងរបស់លោកគ្រូក្នុងការជួយសមាគមអស់រយ:ពេល ១៣ឆ្នាំកន្លងមកនេះ។
តាងនាមថ្នាក់ដឹកនាំ បុគ្គលិក ក្រុមការងារ និងកីឡាករសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃទាំងអស់ សូមជូនពរលោកគ្រូ អ៊ុង កនយ៉ានិត ជួបតែសំណាងល្អ និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងអាជីពនាថ្ងៃអនាគត។”