
ក្រៅពីលទ្ធផល គ្រូ U23 វៀតណាម ចង់ឲ្យកូនក្រុមសម្រេចបានរឿងមួយនេះទៀត
ក្រៅពីមិនបានលទ្ធផលល្អ គ្រូបង្គោលជម្រើសជាតិវៀតណាម U23 លោក Dinh The Nam ចង់ឲ្យកូនក្រុមទទួលបានបទពិសោធពីព្រឹត្តិការណ៍ AFF U23 Championship 2022 នៅកម្ពុជា។
“ខ្ញុំគិតថា ក្រុមទាំងអស់សុទ្ធតែត្រៀមយ៉ាងល្អសម្រាប់ការប្រកួតនៅកម្ពុជា។ ក្នុងនោះ ក្រុមយើងត្រៀមខ្លួនប្រហែលមួយខែមកហើយ។ យើងត្រូវការលទ្ធផលល្អ។ ក្រៅពីហ្នឹង យើងត្រូវបង្កើតអ្វីថ្មីៗ ហើយដើម្បីឲ្យកីឡាកររបស់យើងដែលជា U21 បានអនុវត្តផង និងបានបទពិសោធផង។”
មុនចាកចេញមកកម្ពុជា លោក Dinh The Nam និយាយថា សហព័ន្ធមិនបានដាក់សម្ពាធលើលោក និងកីឡាករទេ។ គោលដៅធំបំផុត គឺយកបទពិសោធ។ ពួកគេគឺជាស្នូលសម្រាប់ស៊ីហ្គេមនៅវៀតណាម និង២០២៣។
ក្នុងព្រឹត្តិការណ៍នេះ U23 វៀតណាម ស្ថិតក្នុងពូល C ជាមួយថៃ និងសិង្ហបុរី។ វៀតណាមបើកឆាកប្រកួតដំបូងរបស់ខ្លួនតទល់សិង្ហបុរី នៅថ្ងៃទី១៩ ខែកុម្ភៈ នាកីឡដ្ឋានព្រីនស៍។ ពួកគេបានលេខ៣ កាលឆ្នាំ២០១៩ នៅភ្នំពេញ៕