លោក Thomas Tuchel ថាកីឡាករជាច្រើននឹងច្រណែនក្រុម Chelsea ដែលឈ្នះពានមួយនេះ
ក្រុមChelsea បានស្គាល់ជាតិពានរង្វាន់ FIFA Club World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ក្រោយយកឈ្នះក្រុមមកពីប្រេស៊ីល Palmeiras ក្នុងវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ២-១ ។
ក្រោយទទួលបានជ័យជំនះដ៏គួរអោយរីករាយ លោក Thomas Tuchelគ្រូបង្គោល Chelsea បាននិយាយថា ក្រុមខ្លួនពេលនេះនឹងទទួលបានការច្រណែនពីកីឡាករមកពីក្រុមផ្សេងៗជាច្រើន “ហើយការឈ្នះពាន FIFA Club World Cup គឺជាក្តីសុបិនរបស់កីឡាករជាច្រើន ហើយពេលនេះយើងបានធ្វើវាបានសម្រេច។ អញ្ចឹងហើយ សឹងតែគ្រប់កីឡាករទាំងអស់នៅលើពិភពលោកនេះ នឹងច្រណែនពួកយើងហើយ ព្រោះពួកយើងបានមានឱកាសឈ្នះពានរង្វាន់ដ៏អស្ចារ្យបែបនេះ”។
សម្រាប់ពានរង្វាន់មួយនេះ បង្ហាញថា Chelsea ឈ្នះស្ទើរគ្រប់ប្រភេទពានទាំងអស់ ក្រោមរជ្ជកាលមហាសេដ្ឋីរុស្ស៊ីលោក Roman Abramovich៕
-Monsoon-