
Courtois ដកខ្លួនពីជម្រើសជាតិបែលហ្ស៊ិក
អ្នកចាំទី Thibaut Courtois បានសម្រេចចិត្តដកខ្លួនចេញពីក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិកហើយអំឡុងការប្រមូលផ្ដុំហ្វឹកហាត់សម្រាប់វគ្គជម្រុះ Euro 2024។
នៅពេល Kevin De Bruyne មិនបានចូលរួមក្រុមដោយសារបញ្ហារបួស តំណែងប្រធានក្រុមត្រូវបានផ្ដល់ទៅឱ្យ Romelu Lukaku ទៅវិញ ធ្វើឱ្យ Courtois មិនសប្បាយចិត្ត។
លោក Domenico Tedesco គ្រូបង្គោលក្រុមជម្រើសជាតិបែលហ្ស៊ិកថ្លែងថា លោកពិតជាភ្ញាក់ផ្អើលចំពោះការចាកចេញរបស់អ្នកចាំទីមកពី Real Madrid។ តែយ៉ាងណា លោកថា មិនមែនជាពេលនិយាយរឿងនេះឡើយ។
គួរដឹងដែរថា បែលហ្ស៊ិកកំពុងឈរលេខ២ក្នុងពូល F នៃវគ្គជម្រុះ Euroa 2024 ពីក្រោយអូទ្រីស ៣ពិន្ទុ តែលេងតិចជាងមួយប្រកួត៕