Salah បានក្លាយជាកីឡាករសញ្ជាតិអាហ្រ្វិកទី៣ ដែលអាចរកគ្រាប់បាល់បាន ៣០គ្រាប់
ខ្សែប្រយុទ្ធ Mohamed Salah បានក្លាយជាកីឡាករសញ្ជាតិអាហ្រ្វិកទី៣ ដែលអាចរកគ្រាប់បាល់បាន ៣០គ្រាប់ នៅក្នុងក្របខ័ណ្ឌ UEFA Champions League បន្ទាប់ពីអតីតខ្សែប្រយុទ្ធ Samuel Eto’o រកបាន ៣០គ្រាប់ និងអតីតខ្សែប្រយុទ្ធ Didier Drogba រកបាន ៤៤គ្រាប់។
គួររំលឹកថា Mohamed Salah វ័យ ២៩ឆ្នាំ បានផ្ទេរពីក្លិប Roma មកកាន់ទឹកដី Anfield កាលពីឆ្នាំ ២០១៧ កីឡាករសញ្ជាតិ អេហ្ស៊ីបរូបនេះត្រូវបានលោក Klopp បានជម្រុញកែប្រែការតួនាទីរបស់គេពីខ្សែបម្រើស្លាបធម្មតាម្នាក់ទៅទៅជាខ្សែប្រយុទ្ធដ៏មុតស្រួចវិញ ដោយរដូវកាលដំបូង(2017-18) ជាមួយ Liverpool គេស៊ុតបាន ៣២ គ្រាប់ក្នុងការប្រកួតក្នុងលីកចំនួន ៣៦ ប្រកួតនិងទទួលបានរង្វាន់ស្បែកជើងមាស Premier League ផងដែរ៕