ប្រវត្តិកម្ពុជា តទល់ហុងកុង និងម៉ាកាវ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងជួបប្រកួតមិត្តភាពតទល់ហុងកុង នៅថ្ងៃទី០៧ ខែកញ្ញា និងម៉ាកាវ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នាពហុកីឡដ្ឋានជាតិ។
កម្ពុជាធ្លាប់ប៉ះហុងកុង៤លើកហើយ ដោយក្នុងនោះ ស្មើ១ និងចាញ់៣ដង។
២លើកដំបូងជាការប្រកួតមិត្តភាព ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ហុងកុងឈ្នះកម្ពុជា ៣ទល់នឹង១ ហើយ១ខែក្រោយមក ហុងកុងឈ្នះកម្ពុជា២ទល់នឹង០។
៣ឆ្នាំក្រោយក្នុងការប្រកួតជម្រុះ World Cup 2022 កម្ពុជាស្មើហុងកុង ១ទល់នឹង១ នៅស្តាតអូឡាំពិក ឆ្នាំ២០១៩មុនចាញ់នៅហុងកុង ២ទល់នឹង០ ចុងឆ្នាំដដែលនោះ។
ចំណែកការប្រកួតតទល់ម៉ាកាវ ២ប្រកួតចុងក្រោយ កម្ពុជាឈ្នះ៣ទល់នឹង០នៅស្តាតចាស់ជម្រុះ World Cup 2018 នៅខែមីនា ឆ្នាំ២០១៥ ហើយ៣ខែក្រោយមក កម្ពុជាស្មើ១ទល់នឹង១៕