Chelsea ព្រមព្រៀងផ្ទេរអ្នកចាំទី Brighton តម្លៃ២៥លានផោន
Chelsea បានឈានដល់កិច្ចព្រមព្រៀងផ្ទេរអ្នកចាំទី Robert Sanchez របស់ Brighton ក្នុងតម្លៃ២៥លានផោន។
ក្រុមតោខៀវបាននឹងកំពុងស្វែងរកអ្នកចាំទីថ្មី បន្ទាប់ពីការលក់ Edouard Mendy ទៅ Al-Ahli លីគកំពូលអារ៉ាប៊ីសាអូឌីត។
Sanchez វ័យ២៥ឆ្នាំ នឹងប្រជែងយកតំណែងដៃទី១នៅតោខៀវជាមួយ Kepa Arrizabalaga ។
កីឡាករអេស្ប៉ាញនឹងធ្វើការសាជាថ្មីជាមួយគ្រូបង្វឹកចាំទី Chelsea លោក Ben Roberts ដែលធ្លាប់នៅ Brighton៕