ខ្សែបម្រើ James Rodriguez ចង់ចេញពី Al Rayyan ក្រោយផ្លាស់មកបានត្រឹម៣ខែ
ខ្សែបម្រើ James Rodriguez ត្រូវគេរាយការណ៍មកថា មានបំណងចង់ចេញពី Al Rayyan ហើយ ក្រោយផ្លាស់មកដល់បានត្រឹមរយៈ៣ខែតែប៉ុណ្ណោះ។
កីឡាករសញ្ជាតិកូឡុំប៊ីបានសម្រេចការផ្លាស់ពី Everton មកកាន់ទឹកដីកាតាកាលពីខែកញ្ញាឆ្នាំមុន ក្រោយមានបញ្ហាជាមួយអតីតគ្រូបង្វឹក Rafael Benitez ក្នុងអំឡុងរួមការងារនៅទឹកដី Goodison Park។
គួរឱ្យដឹងថា អតីតសមាជិក AS Monaco, Real Madrid និង FC Bayern Munich បង្ហាញខ្លួនឱ្យ Al Rayyan បានចំនួន៩ប្រកួតហើយ ដោយស៊ុតបញ្ចូលទីបានចំនួន៣គ្រាប់ផងដែរ។