Erique ពិចារណាចេញ PSG ក្រោយចូលរួមបានត្រឹមមួយខែ
បញ្ហាទាក់ទងនឹង Kylian Mbappe និងការចាកចេញរបស់ទីប្រឹក្សាបាល់ទាត់ Luis Campos អាចធ្វើឱ្យគ្រូបង្គោល Luis Enrique ពិចារណាចាកចេញពី PSG នៅរដូវក្តៅនេះ។
សារព័ត៌មាន Goal ចេញផ្សាយនៅថ្ងៃទី០៣ ខែសីហា ថា អនាគតរបស់គ្រូបង្វឹក Enrique នៅ Parc des Princes កំពុងក្លាយជាភាពមិនច្បាស់លាស់។ លោកត្រូវបានគេនិយាយថាមានការធុញទ្រាន់នឹងជម្លោះរវាងថ្នាក់ដឹកនាំ PSG និងខ្សែប្រយុទ្ធ Mbappe ។
អតីតគ្រូបង្គោល Barca និងក្រុមអេស្ប៉ាញក៏មិនសប្បាយចិត្តនឹងអស្ថិរភាពក្នុងក្លិបដែរ។ ទីប្រឹក្សាបាល់ទាត់ Luis Campos ដែលនៅពីក្រោយការផ្ទេរ និជ្រើសរើសគ្រូបង្វឹកសម្រាប់ PSG តាំងពីឆ្នាំ ២០២២ ប្រហែលជាត្រូវចាកចេញពីក្លិបនៅចុងខែសីហា៕