
Jurgen Klopp ជឿថាលីគមួយនេះមិនទាន់ជាជម្រើសរបស់ Salah ទេ
ខ្សែប្រយុទ្ធរបស់ហង្សក្រហម Liverpool Mo Salah ដែលត្រូវបានសារព័ត៍មានចុះផ្សាយថាអាចនឹងបដិសេធកិច្ចសន្យាថ្មី នឹងត្រៀមផ្លាស់ចេញទៅអ៉េស្ប៉ាញនោះពេលនេះត្រូវបានលោក Jurgen Klopp ចេញមុខមកបកស្រាយ។
យោងតាមការចុះផ្សាយរបស់ Fabrizio Romano ការលើកឡើងរបស់លោក Jurgen Klopp បានឆ្លើយតបទៅនឹងកិច្ចសន្យារបស់ Mo Salah ថា៖ “ពេលនេះមិនមានអ្វីថ្មីដែលត្រូវនិយាយអំពី Mo Salah ទេ។ ភាគីនឹងក្លឹបកំពុងពិភាក្សាគ្នា ទៅវិញទៅមក ហើយនោះជាអ្វីដែលខ្ញុំត្រូវការ”។
ងាកទៅកាន់ប្រទេសអ៉េស្ប៉ាញវិញ លោក Klopp បន្ថែមថា La Liga ឬ ប្រទេសអ៉េស្ប៉ាញមិនទាន់ជាជម្រើសរបស់គេទេដូចនេះអ្វីៗយើងនៅតែមានសង្ឃឹម៕
អត្ថបទ៖ The Nightmare