
Courtois សង្ឃឹមថា ហ្វេន Chelsea នឹងមិនឌឺដងរូបគេពេលប៉ះ Real Madrid
អ្នកចាំទី Thibaut Courtois នឹងវិលទៅកីឡដ្ឋាន Stamford Bridge សាជាថ្មីសម្រាប់ការប្រកួត UEFA Champions League វគ្គ៨ក្រុមជើងទី១ ពេល Real Madrid របស់គេប៉ះក្រុមចាស់ Chelsea។
កីឡាករជម្រើសជាតិបែលហ្ស៊ិកសង្ឃឹមថា នឹងមិនទទួលការឌឺដងពីអ្នកគាំទ្រក្រុមតោខៀវទេ។
Real Madrid រំពឹងថា នឹងអាចសងសឹក Chelsea ដែលពួកគេធ្លាប់ចាញ់ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានធំខាងលើនៅរដូវកាលមុន។
Courtois លើកឡើង “៖ខ្ញុំសង្ឃឹមថា ពួកគេនឹងមិនឌឺដងខ្ញុំទេ តែខ្ញុំក៏មិនដឹងដែរ។ ខ្ញុំត្រៀមខ្លួនរួចរាល់សម្រាប់អ្វីដែលត្រូវប្រឈម។ ខ្ញុំសង្ឃឹមថា វានឹងក្លាយជាការវិលត្រលប់ដ៏រីករាយ។ ឥឡូវយើងជាគូប្រជែង។ ខ្ញុំចង់ឈ្នះ តែក៏មិនបាច់បានការទះដៃពីអ្នកគាំទ្រទេ។”
គួរដឹងដែរថា Thibaut Courtois បានផ្លាស់ពី Chelsea ទៅ Real Madrid រដូវកាល២០១៨/២០១៩៕