មាន់ខ្នាយមាស Spur ជិតសម្រេចបានខ្សែបំរើម្នាក់ទៀតហើយ
ទីបំផុតមាន់ខ្នាយមាស Tottenham Hot Spur ទំនងជាអាចនាំយកកីឡាករចំនូលថ្មីទី៣មកកាន់ក្លឹបនៅដើមខែសីហានេះ។
កីឡាករ Giovan Lo Celso មានទំនាក់ទំនងយ៉ាងខ្លាំងក្នុងការផ្លាស់មកកាន់មាន់ខ្នាយមាសនៅប៉ុន្មានសប្តាហ៏ចុងក្រោយនេះ ប៉ុន្តែឧបសគ្គនៅត្រង់ថាក្រុមទាំងពីរចរចារតម្លៃមិនត្រូវគ្នា។
ប៉ុន្តែថ្មីៗនេះ សារពត័មាន El Transistor បានចេញផ្សាយថា Spur យល់ព្រមចំណាយ ៦០លានផោនទៅអោយ Real Betis ដើម្បីទិញយកខ្សែបំរើជនជាតិអាហ្សង់ទីនមកពង្រឹងក្រុមនៅរដូវកាលក្រោយ។
បន្ថែមពីនោះទៀត សារពត័មាន La Gazzetta ក៏បានចេញផ្សាយដែរថា កីឡាករវ័យ២៣ឆ្នាំរូបនេះបានចុះកិច្ចសន្យារយៈពេល៥ឆ្នាំជាមួយមាន់ខ្នាយមាស ដែលមានន័យថារូបគេនិងអាចរកចំនូលបាន ៤លានផោនក្នុងមួយឆ្នាំ។
បើរឿងទាំងនេះពិតដូចដែលសារព័តមានខាងលើបានចុះផ្សាយ មានន័យថា Giovani Lo Celso និងក្លាយជាកីឡាដែលមានតម្លៃខ្លួនថ្លៃលំដាប់ទី២ដែល Spur ហ៊ានចំណាយលុយទិញ បន្ទាប់ពីកីឡករ Tanguy Ndombele ដែលផ្លាស់ចេញពី O.Lyon កាលពីដើមខែកក្តដាកន្លងទៅ៕