Juventus ចាញ់ប្រកួតមិត្តភាពក្រោមថ្វីជើង Barcelona ដែលគ្មាន Messi
Juventus បានប្រកួតចាញ់ FC Barcelona ដោយលទ្ធផល៣ទល់នឹង០ ក្នុងការប្រកួតពានរង្វាន់មិត្តភាព Joan Gamper Cup នៅថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១។
នេះជាការប្រកួតមិត្តភាពចុងក្រោយមុនបើករដូវកាល២០២១/២០២២ ហើយក្រុមទាំង២ក៏ដាក់សុទ្ធតែកីឡាករខ្លាំងៗក្នុងជម្រើស១១នាក់ដំបូង ដែលមានដូចជា Cristiano Ronaldo, Memphis Depay, Antoine Griezmann ជាដើម។
លេងបាន៣នាទី Yusuf Demir បានឆក់ឱកាសពីការ error ពីខ្សែការពាររបស់ Juventus ហើយបញ្ជូនបាល់ឲ្យ Memphis Depay ស៊ុតនាំមុខមុន។
៧នាទីចុងក្រោយនៃវគ្គទី១ Alvaro Morata និង Matthijs de Ligt សុទ្ធតែមានឱកាសល្អដូចគ្នា តែមិនអាចសម្រេចទីបាន។ ចំណែក Cristiano Ronaldo ទាត់បុកបង្គោលទី២ដង។
ចូលដល់វគ្គទី២ គ្រូបង្គោល Juventus លោក Massimiliano Allegri បានដក Ronaldo, Ramsey និង Bentancur ចេញ ជំនួសដោយ Dejan Kulusevski, Fededrico Chiesa និង Danilo។ យ៉ាងណា ពួកគេមិនអាចជួយអ្វីបានឡើយ ដោយមានតែ Barca គ្រប់គ្រងបានកាន់តែខ្លាំង។
ខ្សែប្រយុទ្ធដាណឺម៉ាក Martin Braithwaite បានតែតបញ្ចូលទីឲ្យ Barcelona បង្កើនការនាំមុខ២ទល់នឹង០ក្នុងនាទី៥៧។ ដល់នាទី៩០+២ Ricard Puig ទាត់មួយជើងឆ្វេងបញ្ចូលទីយ៉ាងល្អ៕