ញាក់សាច់! Man United ត្រៀមលុយ១ខែជិត៣លានដុល្លារដើម្បីឱ្យ Paul Pogba បន្តកុងត្រាថ្មី
Manchester United ត្រូវគេរាយការណ៍មកថា បានត្រៀមកញ្ចប់ទឹកប្រាក់១ខែ២.៥លានដុល្លារសហរដ្ឋអាមេរិកដើម្បីអន្ទងខ្សែបម្រើ Paul Pogba បន្តកុងត្រាថ្មីរយៈពេលវែងជាមួយនឹងក្លឹប។
កីឡាករសញ្ជាតិបារាំងនៅសល់កុងត្រាមួយឆ្នាំទៀតតែប៉ុណ្ណោះនៅទឹកដី Old Trafford ខណៈរូបគេមិនទាន់សម្រេចនៅក្នុងការបន្តកិច្ចសន្យាថ្មីនៅឡើយទេ ដោយភ្នាក់ងាររបស់គេបញ្ជាក់ថានឹងរងចាំរហូតដល់បញ្ចប់រដូវកាលនេះសិន។
បើសិនជាអតីតសមាជិក Juventus ព្រមព្រៀងក្នុងការចុះហត្ថលេខាលើកុងត្រាថ្មីមែន រូបគេនឹងក្លាយជាកីឡាករដែលទទួលបានថ្លៃនឿយហត់ច្រើនជាងគេបង្អស់នៅក្នុងប្រវត្តិសាស្រ្ត Manchester United និង Premier League ដោយលើសខ្សែប្រយុទ្ធ Cristiano Ronaldo ថែមទៀតផង។
គួរឱ្យដឹងថា Paris Saint-Germain កាលពីពេលថ្មីៗនេះត្រូវគេរាយការណ៍មកថា បានត្រៀមកញ្ចប់ទឹកប្រាក់១ខែ២លានអឺរ៉ូផងដែរដើម្បីអន្ទងខ្សែបម្រើ Paul Pogba ឱ្យចាកចេញពី Manchester United មកកាន់ទឹកដី Parc des Princes នារដូវកាលក្រោយដោយមិនមានតម្លៃខ្លួន។