រូបភាពមួយបង្ហាញថា គ្រូ PSG ប្ដូរ Messi ចេញ ព្រោះបញ្ហាជង្គង់
ទូរទស្សន៍មួយបានបង្ហាញរូបភាពពន្យល់ពីមូលហេតុលោក Mauricio Pochettino សម្រេចចិត្តប្ដូរ Lionel Messi ក្នុងនាទី៧៦ពេលប៉ះ Lyon កាលថ្ងៃអាទិត្យ កន្លងទៅ។
វីដេអូនោះបញ្ជាក់ថា អតីតតារាឆ្នើម FC Barcelona មានបញ្ហាជង្គង់ ទើបលោក Pochettino បានសម្រេចចិត្តប្ដូរយ៉ាងចម្រូងចម្រាស ជំនួសដោយ Achraf Hakimi។ ប្រភពដដែលសង្កត់ធ្ងន់ថា ដោយសារតែគ្រូបង្គោល PSG មើលឃើញពីបង្ហាញនេះហើយ ទើបលោកសម្រេចចិត្តប្ដូរ Messi ចេញ។
ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនធ្លាប់មានបញ្ហាជង្គង់នេះម្ដងកាលឆ្នាំ២០១៥ បន្ទាប់ពីប៉ះទង្គិចគ្នាជាមួយកីឡាករ Pedro Rigo របស់ Las Palmas។
នៅ PSG នេះ Messi ចូលលេងបាន៣ដងហើយ គឺនៅ Ligue 1 ១លើក និង UEFA Champions League ១លើក តែមិនទាន់រកគ្រាប់បាល់ ឬ assist បាននៅឡើយទេ៕