Bergkamp នឹងទៅចូលរួមជាមួយគូប្រជែងរបស់កាំភ្លើងធំក្នុងនាមជានាយកប្រតិបត្តិក្លឹប
(BC-99) អតីតកីឡាករនិងជាវីរបុរសរបស់កាំភ្លើងធំ Arsenal លោក Dennis Bergkamp បានធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ដើម្បីចុះហត្ថលេខាធ្វើជានាយកប្រតិបត្តិរបស់ក្រុមតោខៀវ Chelsea ហើយនេះគឺជារឿងដ៏គួរឱ្យចាប់អារម្មណ៍ដែលត្រូវបានពិពណ៌នាដោយសារព័ត៌មានល្បីៗនៅពេលព្រឹកនេះ។
នៅទីធ្លារខាងក្រៅនៃកីឡដ្ឋាន Emirates មានរូបសំណាករបស់លោក Dennis Bergkamp ដែលមិនអាចបំភ្លេចបានតាមរយៈសា្នដៃរបស់លោកដែលបានជួយឲ្យ Arsenal ឈ្នះពាន Premier League 3 ដងនិងពានរង្វាន់ FA Cup ចំនួន 5 ដងក៏ប៉ុន្តែប្រសិនបើលោកអាចក្លាយទៅជាអ្វីដែល Chelsea ត្រូវការ នោះប្រហែលជារូបសំណាកពណ៌សំរិទ្ធមួយនេះប្រហែលជាត្រូវគេរើចេញពីកន្លែនដើមរបស់វារួចយកទៅដាក់នៅក្រៅទីលានរបស់ Arsenal ក៏ថាបាន។
គួរបញ្ជាក់ដែរថា Bergkamp បានចូលរួមជាមួយក្រុមកាំភ្លើងធំក្នុងឆ្នាំ 1995 ពីក្លឹប Inter Milan បន្ទាប់ពីលោកមានការលំបាកក្នុងការប្រកបអាជីពនៅប្រទេស អ៊ីតាលី។ ដោយបានបង្ហាញពីសមត្ថភាពរបស់គាត់សម្រាប់ជម្រើសជាតិ ហូឡង់ និង Ajax លោកក៏ត្រូវបាន Chelsea ចាប់អារម្មណ៍ផងដែរនៅពេលនោះ ប៉ុន្តែអ្វីដែលបានទាក់ចិត្តឲ្យ Dannis Bergkamp ជ្រើសរើសយក Arsenal នោះគឺជាការដឹកនាំរបស់លោក Arsene Wenger ។