ការកាត់១០ពិន្ទុរបស់ Everton ត្រូវបានប្ដូរមកកាត់ត្រឹម៦ពិន្ទុវិញ
ការពិន័យរបស់ Everton ចំពោះការបំពានច្បាប់ហិរញ្ញវត្ថុ Premier League ត្រូវបានកាត់បន្ថយពី១០ពិន្ទុមកត្រឹម ៦ពិន្ទុ បន្ទាប់ពីបណ្តឹងឧទ្ធរណ៍។
ក្លឹបត្រូវបានប្រកាសកាត់១០ពិន្ទុពិន្ទុក្នុងខែវិច្ឆិកាសម្រាប់ការបំពានច្បាប់ប្រាក់ចំណេញ និងនិរន្តរភាព (PSR) ក្នុងរយៈពេល ៣ឆ្នាំដល់រដូវកាល ២០២១/២០២២។
ការដាក់ទណ្ឌកម្មដែលធំបំផុតក្នុងប្រវត្តិសាស្ត្រ Premier League បានទម្លាក់ Everton ពីលេខ ១៤ មកលេខ ១៩ ក្នុងតារាង។
ការកាត់បន្ថយនេះបានរុញពួកគេពីលេខ១៧ ដល់លេខ ១៥ ទោះបីជាក្លឹបកំពុងប្រឈមមុខនឹងការកាត់ពិន្ទុផ្សេងទៀតដែលអាចធ្វើទៅបានក៏ដោយ៕