Slavia Prague មិនញញើតពេលចាប់ឆ្នោតចំពូល F ក្នុងក្របខណ្ឌ Champions League
(BC-99)
លទ្ធផលចាប់ឆ្នោតបែងចែកក្រុមបាល់ទាត់ទៅតាមពូលក្នុងយុទ្ធនាការប្រកួតដណ្តើមពានរង្វាន់ UEFA Champions League 2020 បានស្តែងចេញរួចរាល់ស្រេចបាច់អស់ហើយកាលពីយប់ម៉ិញនេះ ក្នុងនោះម្ចាស់ការពារដំណែងជើងឯកហង្សក្រហម Liverpool បានឋិតក្នុងពូល E ជាមួយក្រុម Napoli, Salzburg និង Genk។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
នៅយប់ម៉ិញនេះដែរបើគេក្រឡេកទៅមើលពូល F ឯណោះវិញដូចជារៀងមានទម្ងន់ជាងពូលដ៏ទៃៗទៀតដោយសារតែមានក្រុមកំពូលៗដូចជាម្ចាស់ជើងឯក UCL ៥សម័យ FC Barcelona ម្ចាស់ជើងឯក UCL ៣សម័យ Inter Milan ម្ចាស់ជើងឯក UCL ១សម័យ Borussia Dortmund ជាដើម។ នៅក្នុងពូលនេះគេហាក់មានការចាប់អារម្មណ៍កាន់តែខ្លាំងថែមទៀតសម្រាប់ក្រុម Slavia Prague របស់សាធារណរដ្ឋឆែកដែលបានចាប់ឆ្នោតប៉ះចំពូលមរណៈមួយនេះ។
ក្រុមដែលមានមូលដ្ឋាននៅ Sinobo Stadium រដ្ឋធានី ប្រាកហ្គ៍ មួយនេះពុំដែលមានប្រវត្តិឈ្នះពានកំពូលរបស់អឺរ៉ុបនេះឡើយ ហើយការឡើងមកកាន់វគ្គ៣២ក្រុមចុងក្រោយនេះទៀតសោតគឺ Slavia Prague បានខិតខំតស៊ូរប្រកួតជម្រុះ Play off ឈ្នះ FC Cluj របស់ប្រទេស រ៉ូម៉ានី ដោយលទ្ធផលទាំងពីរជើង ២-០។
ប្រសិនបើ Slavia Prague ធ្លាក់ចេញពីការប្រកួតនៅជុំទីមួយនេះតើអ្នកគួរតែបន្ទោសពួកគេឬទេ? នេះគឺជាចំនងជើងសារព័ត៌មានកីឡាដ៏ល្បីមួយរបស់ប្រទេឆែក ខណៈដែលគ្រូបង្វឹករបស់ Slavia Prague លោក Jindřich Trpišovský បានលើកឡើងថា ពួកយើងនៅតែត្រៀមខ្លួនប្រកួតតាមធម្មតាដោយមិនខ្វល់អំពីក្រុមទាំងបីផ្សេងទៀតនៅក្នុងពូលនេះទេ។ តែវាពិតណាស់គឺយើងមិនអាចផ្ទឹមជាមួយគេនុះទេ តែយើងត្រូវតែទទួលស្គាល់។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សប្តាហ៍ទីមួយនៃការប្រកួត UEFA Champions League ក្រុម Slavia Prague និងត្រូវប្រកួតជាមួយម្ចាស់ផ្ទះ Inter Milan នៅថ្ងៃទី ១៧ កញ្ញា ខណៈដែល Dortmund ក៏ត្រូវប៉ះជាមួយភ្ញៀវ FC Barcelona។