បិសាចក្រហមចង់ចាយលុយខ្លះចង់រុះរើខ្សែការពារស្លាបស្ដាំរបស់ខ្លួននៅខែមករានេះ
ក្លឹប Manchester United ដែលលោក Ralf Rangnick ដែលជាអ្នកចាត់ការបណ្ដោះអាសន្នកំពុងមានការចំណាប់អារម្មណ៍យ៉ាងខ្លាំងលើកីឡាករខ្សែការពារ របស់ Brighton ដើម្បីមកបំពេញខ្សែការពារស្តាំថ្មីនៅ Old Trafford អោយកាន់តែល្អ ។
លោក Ralf Rangnick ដែលជាអ្នកចាត់ការបណ្ដោះអាសន្នចង់ធ្វើឱ្យប្រសើរឡើងនៅតំបន់ការពារស្លាប ព្រោះតែ Aaron Wan-Bissaka និង Diogo Dalot មិនទាន់ល្អគ្រាប់គ្រាន់នោះទេក្នុងបាល់ទាត់សម័យទំនើបនេះ។ ក្នុងនោះ Man United ហ៊ានឱ្យតម្លៃកីឡាករវ័យ 21 ឆ្នាំTariq Lamptey ក្នុងតម្លៃ 30 លានផោន ទោះបីជា Brighton បានទាមទាប្រមាណ 40 លានផោនក៏ដោយ។
Tariq Lamptey បានបង្ហាញខ្លួនគួរឲ្យចាប់អារម្មណ៍ខ្លាំងនារដូវកាលមុន ជាមួយនឹងទម្រង់លេងដ៏ល្អ តែការរងរបួសសរសៃពួរក្នុងខែមីនាកន្លងទៅរូបគេបានពន្យារពេលនៃការចូលលេងមិនបានជាប់លាប់នោះទេ យ៉ាងណាមិញគ្រូបង្វឹករបស់ Brighton លោក Graham Potter បានអោយគេចាប់ផ្ដើមបង្ហាញខ្លួនឡើងវិញដើម្បីឲ្យ Tariq Lamptey ត្រលប់មករកទម្រង់លេងល្អរបស់គេវិញ៕
អត្ថបទ៖ Monsoon