
មិនធម្មតា Man city បានធ្វើរឿងមួយដែលក្លឹបផ្សេងៗពិបាកធ្វើអំឡុងវិបិត្តកូវីដ១៩
ម្ចាស់ជើងឯក Premier League Manchester City បានប្រកាសពីប្រាក់ចំណូលកំណត់ត្រាដ៏ល្អមួយសម្រាប់រដូវកាល 2020-21 ខណៈដែលពួកគេបានត្រលប់មករកប្រាក់ចំណេញវិញ បើទោះបីជាការប្រកួតភាគច្រើនបានលេងដោយគ្មានអ្នកគាំទ្រនៅក្នុងកីឡដ្ឋាន ដោយសារជំងឺរាតត្បាត COVID-19 ក៏ដោយ។
រឿងដែលធ្វើឲ្យពួកគេរកបានប្រាក់ចំណូលច្រើននេះ គឺMan City បានឈ្នះពានលីគ និង Carabao Cup ក្នុងឆ្នាំ ២០២០-២១ ខណៈដែលពួកគេក៏បានឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League និង FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ។ ក្នុងនោះនាយកប្រតិបត្តិលោក Ferran Soriano បាននិយាយថា “តាមទស្សនៈអាជីវកម្ម យើងមានសេចក្តីសោមនស្សរីករាយក្នុងការត្រលប់ទៅរកប្រាក់ចំណេញវិញទោះក្នុងស្ដានភាពដ៏លំបាកមួយនេះ។
ក្លឹបបានកត់ត្រាប្រាក់ចំណូលសរុបចំនួន 569.8 លានផោន (780.23 លានដុល្លារ) សម្រាប់ឆ្នាំ ២០២១ ហើយតួលេខនេះបានបំបែកកំណត់ត្រាពីមុនចំនួន 535.2 លានផោនដែលបានកត់ត្រាក្នុងឆ្នាំ 2018-19 ។ វាជាលើកទីបីហើយក្នុងរយៈពេល 5 រដូវកាលដែលពួកគេរកបាន ៥០០ លានផោន ខណៈដែលពួកគេបានបញ្ចាក់ថាប្រាក់ចំនេញនេះបានប្រមាណ 2.4 លានផោន។
សូមបញ្ចាក់ថា Man City ក៏ធ្លាប់បានរាយការណ៍ពីការខាតបង់ទឹកប្រាក់ផងដែរកាលពីរដូវកាល ២០១៩-២០ ពោលគឺ 126 លានផោន តែយ៉ាងណាមិញបច្ចុប្បន្នពួកគេកំពុងតែតែឈរលេង១ទៀតនៅ Premier League អាចជារឿងល្អសម្រាប់ពួកគេជាបន្តទៀត។
អត្ថបទ៖ Monsoon