ពិតទេក្លិបអ្នកមានមួយចាយ២ម៉ឺនដុល្លារទិញកីឡាករឆ្នើម EDC ម្នាក់?
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២ ស្រាប់តែលេចឮដំណឹងថា ក្លិបអ្នកមានមួយកំពុងខិតជិតទៅកាន់ការផ្ទេរខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងកូដម្នាក់ពីអគ្គិសនីកម្ពុជា។
ប្រភពមួយឲ្យដឹងថា ក្លិបអ្នកមានមួយនេះកំពុងដំណើរការទាក់ទងគ្នាហើយ ហើយអាចនឹងសម្រេចការផ្ទេរនាពេលខាងមុខ។ នេះគ្រាន់តែព័ត៌មានបែបចចាមអារ៉ាមប៉ុណ្ណោះ។
តាមពិតទៅ នេះមិនមែនជាលើកទី១ទេដែលក្លិបសម្បូរធនធាននោះត្រូវបានភ្ជាប់ទៅនឹងការផ្លាស់ខ្សែប្រយុទ្ធវ័យក្មេងម្នាក់នេះ ពោលបានកើតឡើងជិតមួយឆ្នាំទៅហើយ។
ការផ្ទេរទំនងអាចនឹងកើតឡើងមែន ព្រោះអគ្គិសនីកម្ពុជាត្រូវបានកាត់ចេញពីលីគកំពូលទៅកាន់ Cambodian League 2 ក្នុងរដូវកាល២០២២ទៅហើយ។