ដាក់លក់អាវ Maradona ដែលពាក់ពេលប្រើដៃវ៉ៃចូលទីអង់គ្លេស តម្លៃ៧លានផោន
អាវដែល Diego Maradona ពាក់ពេលគាត់ប្រើដៃវ៉ៃបញ្ចូលទីអង់គ្លេស ក្នុងព្រឹត្តិការណ៍ World Cup 1986 ត្រូវបានប្រកាសដាក់លក់ ក្នុងតម្លៃ៧លាន១សែនផោន។
អាវខាងលើស្ថិតក្នុងដៃអតីតកីឡាករជម្រើសជាតិអង់គ្លេស Steve Hodge ដែលបានប្ដូរគ្នាជាមួយ Maradona កាល៣៦ឆ្នាំមុនពេលប៉ះគ្នាក្នុងវគ្គ៨ក្រុមចុងក្រោយ។ យ៉ាងណា លោក Hodge ធ្លាប់និយាយថា មិនលក់ទេ ក្រោយលោក Maradona ចែកឋាន កាលខែវិច្ឆិកា ឆ្នាំ២០២០។
គួររំឭកថា អាហ្សង់ទីនបានឈ្នះអង់គ្លេស ២ទល់នឹង១ ក្នុងវគ្គ៨ក្រុមចុងក្រោយ FIFA World Cup 1986 ដែលកាលណោះលោក Maradona ត្រូវបានគេដឹងថា យកដៃប៉ះបាល់បញ្ចូលទី។ គេដាក់ហៅគ្រាប់បាល់នោះថា ជាបាតដៃព្រះ។ អាហ្សង់ទីនបានបន្តឈ្នះជើងឯក World Cup ក្នុងឆ្នាំដដែលនោះ៕