ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាប៉ះកាតាថ្ងៃទី៣១ ខែធ្នូ
ក្រុមបាល់ទាត់ជម្រើសជាតិម្ពុជា នឹងប្រកួតមិត្តភាពតទល់ក្រុមជម្រើសជាតិកាតា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នាក្រុងដូហា ប្រទេសកាតា។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសរសេរថា “៖ ដោយមានការទំនាក់ទំនងល្អរវាងសហព័ន្ធបាល់ទាត់កាតា និងសហព័ន្ធបាល់ទាត់កម្ពុជានឹងដើម្បីពង្រឹងការសហការល្អនេះ សហ័ពន្ធបាល់ទាត់កាតាបានអញ្ជើញក្រុមជម្រើសជាតិកម្ពុជា ប្រកួតមិត្តភាពផ្លាស់ប្តូរបច្ចេកទេសជាមួយក្រុមជម្រើសជាតិកាតា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នាទីក្រុងដូហា ប្រទេសកាតា។”
គួរដឹងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាមិនបានឡើងដល់វគ្គជម្រុះ ចែកពូល FIFA World Cup 2026 ទេ ក្រោយចាញ់ប៉ាគីស្ថាន ក្នុងវគ្គជម្រុះបឋម៕