លោក Felix ៖ អ្នកគាំទ្រជាកម្លាំងចិត្តសំខាន់របស់កម្ពុជាប៉ះ ហុងកុង ស្អែកនេះ
លោក Felix ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះថាការប៉ះក្រុមហុងកុងនៅថ្ងៃស្អែកជាការប្រកួតដ៏អស្ចារ្យមួយ ខណៈក្រុមគោព្រៃបានរៀបចំខ្លួនរួចរាល់អស់ហើយសម្រាប់ជំនូបនេះ ដូចនេះសុំបងប្អូនទាំងអស់ទៅចូលរួមអោយបានច្រើនដើម្បីជាកម្លាំងចិត្តរបស់កីឡាករជម្រើសជាតិ ។
គ្រូបង្វឹកជនជាតិអាហ្សង់ទីន បញ្ជាក់ថាក្រុមហុងកុងជាក្រុមខ្លាំងប៉ុន្តែយើងនឹងធ្វើអោយការ ប្រកួតមានភាពទាក់ទាញមួយសម្រាប់ថ្ងៃស្អែក សូមអ្នកគាំទ្រមកគាំទ្រក្រុមជម្រើសជាតិកម្ពុជា អោយបានច្រើនដើម្បីជំរុញទឹកចិត្តកីឡាករកម្ពុជាឱ្យខ្លាំងឡើងមួយកម្រិតទៀត។
សូមបញ្ចាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងបើកពហុកីឡដ្ឋានអូឡាំពិកទទួលស្វាគមន៍ក្រុមហុងកុង នាការប្រកួតជម្រុះ World Cup 2022 ជុំទី២ ក្នុងពូល C នៅថ្ងៃទី ៥ ខែ កញ្ញា នេះវេលាម៉ោង៦:៣០នាទីល្ងាច ៕