គូប្រកួតវគ្គ ១៦ក្រុម Europa League ចេញមកហើយ Olympiacos បន្តប៉ះក្រុមមកពីអង់គ្លេសដដែរ
ការផ្គូរផ្គងក្រុមដែលត្រូវប៉ះគ្នានៅវគ្គ ១៦ក្រុមចុងក្រោយពានរង្វាន់ Europa League បានចេញលទ្ធផលមកហើយ។
បិសាចក្រហម Manchester United ត្រូវវិលមកប៉ះក្រុមបាល់ទាត់ LASK Link ដែលមានមូលដ្ខានក្នុងប្រទេសអូទ្រីស។
ចំណែកឯ Olympiacos ដែលបានទំលាក់ Arsenal ត្រូវបន្តជួបក្រុមនៅអង់គ្លេសមួយទៀតគឺ Wolves។
ខាងក្រោមនេះជាតារាងនៃការប៉ះគ្នានៅវគ្គ ១៦ក្រុមនៃពានរង្វាន់ Europa League៖
- Istanbul Basaksehir v Copenhagen
- Olympiacos v Wolves
- Rangers v Bayer Leverkusen
- Wolfsburg v Shakhtar Donetsk
- Inter v Getafe
- Sevilla v Roma
- Eintracht Frankfurt v Basel
- LASK v Manchester United
សំរាប់ការប្រកួតជើងទីមួយនៅវគ្គ១៦ក្រុមនិងត្រូវធ្វើឡើងចំថ្ងៃទី ១២ខែមិនា ហើយថ្ងៃទី ១៩ខែមិនាគឺជាការប្រកួតជើងទីពីរ៕