ថាម៉េច? Liverpool អាចនឹងបាត់បង់ឱកាសឈ្នះ Premier League ជាលើកដំបូងដោយសារវីរុសកូរ៉ូណា
យោងតាមការចុះផ្សាយរបស់កាសែតកីឡានៅអង់គ្លេសបានឱ្យដឹងថា ក្រុមហង្សក្រហម Liverpool អាចនឹងបាត់បងឱកាសក្នុងការឈ្នះពានរង្វាន់ Premier League ជាលើកដំបូងរបស់ខ្លួន ប្រសិនបើរាជរដ្ឋាភិបាលអង់គ្លេសចេញបញ្ជាឱ្យផ្អាករាល់សកម្មភាពកីឡាទាំងអស់ទូទាំងចក្រភពអង់គ្លេសដោយសារតែបញ្ហារាតត្បាតជំងឺកូរ៉ូណា (COVID 19)។
កាលដែលអង់គ្លេសមានគម្រោងដើម្បីបង្ការបែបនេះគឺដោយសារតែ ប្រទេសអ៊ីតាលី មានអ្នកឆ្លងវីរុសដល់៦៥៥ករណី ដែលក្នុងនោះ១៧ករណីបានស្លាប់ ៤៥ករណីជាសះស្បើយ និង១៩ករណីស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺមានកីឡាករបាល់ទាត់មួយរូបដែលកំពុងតែលេងនៅក្នុងក្របខណ្ឌ អ៊ីតាលី Serie C បានក្លាយជាកីឡាករអាជីពដំបូងគេដែលឆ្លងវីរុសខាងលើនេះ។
ក្រុមរហស្សនាមហង្សក្រហមឥឡូវនេះកំពុងឈរនៅកំពូលតារាងក្របខ័ណ្ឌបាល់ទាត់កំពូលរបស់អង់គ្លេសដោយមាន៧៩ពិន្ទុនៃការប្រកួតចំនួន២៧លើកដោយមិនទាន់ស្គាល់ពាក្យថាចាញ់ឡើយ ខណៈត្រូវការឈ្នះតែ៤ប្រកួតទៀតប៉ុណ្ណោះដើម្បីក្លាយជាជើងឯក PL ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។
គួរឱ្យដឹងថា គិតត្រឹមម្សិលមិញនេះ នៅទូទាំងពិភពលោកអ្នកស្លាប់ដោសារជំងឺ COVID-19 មានជាង២,៧ពាន់នាក់ ហើយអ្នកឆ្លង មានជាង៨,១ម៉ឺនាក់។