Aubameyang មានភាគរយច្រើនខ្លាំងក្នុងការផ្លាស់ទៅកាន់ Barcelona ក្នុងខែមករានេះ
ទំនាក់ទំនងក្នុងការដោះដូរកីឡាកររវាងកំាភ្លើងធំ Arsenal និងអ្នកមានបុណ្យ Barcelona ក៏មានភាពស្អិតរមួតគួរសមដែរ។ Arsenal ខ្លាចក្នុងការបញ្ចូនកីឡាកររបស់ខ្លួនទៅកាន់ក្រុមខ្លាំងនៅអេស្ប៉ាញមួយនេះដេរ។
អតីតកីឡាករ Marc Overmars និង Emmanuel Petti គឺជាកីឡាករដំបូងបំផុតរបស់ Arsenal ដែលផ្ទេរទៅកាន់ក្រុមអ្នកមានបុណ្យ។ សូម្បីវីរៈបុរសពានមាសរបស់កាំភ្លើងធំ Thierry Henry ក៏ផ្លាស់ចេញទៅ Barcelona ដែរ។ មិនទាន់អស់ទេ Cesc Fabregas, Alex Hleb, Thomas Vermaelen និង Alex Song ក៏បានផ្លាស់ទីតាំងទៅកាន់ Camp Nou ដែរ។
ហើយមកដល់ពេលនេះប្រធានក្រុម Pierre-Emerick Aubameyang ក៏មានភាគរយច្រើនក្នុងការផ្លាស់ប្តូរដែរ។ Aubameyang រកបាន ១៤គ្រាប់នៅ Premier League រដូវកាលនេះអោយ Arsenal។ លើសពីនេះរូបគេក៏ធ្លាប់ស៊ុតចូលក្រុម Barcelona អំឡុងការប្រកួត Pre-Season ផងដែរ។
តាមរបាយការណ៍កាលពីដើមសប្តាហ៍បានលើកឡើងថាក្រុមអ្នកមានបុណ្យ ចង់ចរចារលើលក្ខ័ណបង់ប្រាក់ដើម្បីផ្ទេរ Aubameyang មកជំនួសកន្លែងរបស់ Suarez អោយបានឆាប់បំផុត ប៉ុន្តែ Arsenal ក៏មិនចង់បាត់បងខ្សែប្រយុទ្ធជនជាតិហ្កាប៉ុងដែរ ហើយកំពុងស្ថិតក្នុងការពីចារណាស្មុគស្មាញបំផុត៕