
Lloris សម្រាកយ៉ាងហោច៦សប្ដាហ៍ដោយសារបញ្ហាសរសៃពួរ
អ្នកចាំទី Hug lloris ត្រូវអវត្តមានយ៉ាងហោចណាស់៦សប្តាហ៍ ដោយសាររបួសសរសៃពួរជង្គង់ក្នុង ការ ទទួល ជ័យ ជម្នះ ១-០ របស់ Spurs លើ Manchester City ក្នុង ក្របខណ្ឌ Premier League កាលពីថ្ងៃ អាទិត្យ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣។
Spurs នៅមានអតីតអ្នក Southampton និងអង់គ្លេស Fraser Forster ជាដៃទី២។
Brandon Austin និង Alfie Whiteman មកពីក្រុមយុវជន គឺជាជម្រើសផ្សេងទៀត ប៉ុន្តែអ្នកទាំងពីរមិនមានបទពិសោធក្រុមធំច្រើនទេ។
បច្ចុប្បន្ន Spurs ឈរនៅលេខរៀងទី៥ក្នុង Premier League ហើយកំពុងប្រជែងដណ្តើមយកកៅអី Champions League សម្រាប់រដូវកាលក្រោយ៕