អ្នកគាំទ្រឥណ្ឌូនេស៊ីគប់របស់របរចូលទីលាន
បន្ទាប់ពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Cup 2022 ជើងទី១ រវាងឥណ្ឌូនេស៊ី និងវៀតណាមបានបញ្ចប់កាលពីរសៀលថ្ងៃសុក្រ ទី០៦ ខែមករា អ្នកគាំទ្រដ៏ខ្លាំងមួយចំនួនរបស់ម្ចាស់ផ្ទះបានគប់របស់របរចូលទីលាន។
ដូចដែលបានកត់សម្គាល់ដោយសារព័ត៌មានវៀតណាម Zing អ្នកគាំទ្រឥណ្ឌូនេស៊ីមួយចំនួនបានសម្តែងការមិនពេញចិត្តចំពោះលទ្ធផលនៃវគ្គទីមួយ។ បន្ទាប់ពីការផ្លុំកញ្ចែនៅចុងវគ្គទីមួយ មានវត្ថុដែលបោះចោលទៅលើវាលដូចជា ដបទឹក ថង់អាហារ និងសំរាម។
អ្នកគាំទ្របានចូលទៅជិតផ្នែកសុវត្ថិភាព ស្រែក ហួច ហើយក៏មានសូម្បីតែលើកម្រាមដៃដាក់បុគ្គលិកគ្រូបង្វឹក កីឡាករ និងអាជ្ញាកណ្តាល។ ប៉ុន្តែគ្មានអ្នកគាំទ្រណាបានធ្វើចលនាខ្លាំងៗ ដូចជាការឡើងរបង ឬបាញ់កាំជ្រួចនោះទេ ខណៈកងកម្លាំងសន្តិសុខនៅកីឡដ្ឋាន Gelora Bung Karno បានគ្រប់គ្រងយ៉ាងតឹងរឹង៕