លោក Pep Guardiola ថ្លែងការពារ Bernardo Silva ជុំវិញការផុសរូបរបស់ Mendy នៅវ័យកុមារ
(BC-99)
Pep Guardiola បាននិយាយការពារ Bernardo Silva ថាវាមិនជាបញ្ហាអីនោះទេបន្ទាប់ពីខ្សែបម្រើ Manchester City រូបនេះត្រូវបានអ្នកលេងបណ្តាញសង្គម Tweeter ធ្វើថ្កោលទោសចំពោះអំពើរបស់គេដែលបានបង្ហោះរូប Benjamin Mendy ដែលជាមិត្តរួមក្រុមកាលពីនៅវ័យកុមារ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
កាលពីថ្ងៃអាទិត្យកន្លងទៅនេះ Silva បានបង្ហោះរូបថតរបស់ Mendy កាលពីនៅក្មេងជាមួយរូបភាពឡូហ្គូរបស់ក្រុមហ៊ុនអេស្ប៉ាញ Confuitary ដោយដាក់ចំណងជើងថា“ តើគេជាអ្នកណា?”។ ត្រឹមតែប៉ុន្មាននាទីតែប៉ុណ្ណោះ Bernardo Silva ត្រូវបានអ្នកប្រិយ៍មិត្តចូលទៅបញ្ចេញមតិរិះគន់យ៉ាងខ្លាំងដោយចោទថានេះគឺជាអំពើនៃការរើសអើងជាតិសាសន៍។ ក្រោយពីមានការរិះគន់យ៉ាងចាស់ដៃ Silva ក៏បានលុបចោលនូវ Tweet នេះហើយក៏បានប្រញាប់ចេញសេចក្តីសូមទោសចំពោះទង្វើរបស់ខ្លួនផងដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
រីឯលោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុមមេឃខៀវ Manchester City បាននិយាយការពារកីឡាកររបស់ខ្លួនថា “និយាយដោយស្មោះទៅ ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងទេ។ ជាការពិតណាស់ពួកគេគួរតែផ្តោតការយកចិត្តទុកដាក់លើការប្រកួតនៅពេលខាងមុខនេះទៀត។ Bernardo គឺជាមនុស្សម្នាក់ដែលគួរឱ្យស្រឡាញ់បំផុតដែលខ្ញុំធ្លាប់បានជួបនៅក្នុងជីវិតរបស់ខ្ញុំ។ គាត់អាចនិយាយបានបួនប្រាំភាសាហើយនោះគឺជាវិធីល្អបំផុតដែលគាត់ Mendy មានការប្រស្រ័យទាក់ទងគ្នាយ៉ាងស្អិតរមួត។ គេទាំងពីរនាក់មានការរាប់អានគ្នាដូចជាបងប្អូនទៅហើយ។ Tweet មួយនេះមិនមានអ្វីជាបញ្ហានោះទេ។ Mendy នៅក្មេងគួរអោយស្រឡាញ់ទេតើ!”។