ខ្សែការពារឥណ្ឌូនេស៊ី ថា បាល់ទាត់ខ្មែររីកចម្រើនឆាប់រហ័ស
Pratama Arhan ដែលជាខ្សែការពារក្រុមជម្រើសជាតិឥណ្ឌូនេស៊ី បានទទួលស្គាល់ពីការអភិវឌ្ឍដ៏ឆាប់រហ័សនៃបាល់ទាត់កម្ពុជា ជាពិសេសបន្ទាប់ពីការមកដល់របស់ Legend ជប៉ុន Keisuke Honda ។
ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី បានយកឈ្នះលើក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតពូល A នៃពានរង្វាន់ AFF Cup 2022 ដោយលទ្ធផល ២-១។ .
Pratama Arhan បាននិយាយថា “៖បាទ ខ្ញុំគិតថាការប្រកួតដំបូងគឺពិបាកបន្តិច ហើយយើងបានប្រឹងប្រែង និងទទួលបានបីពិន្ទុ។ កម្ពុជាកំពុងអភិវឌ្ឍយ៉ាងល្អនៅក្នុងវិស័យបាល់ទាត់។ បាទ ប្រហែលជាមានឥទ្ធិពលរបស់ Keisuke Honda ។ កម្ពុជាកំពុងលេងបានល្អ។”
ឥណ្ឌូនេស៊ីនឹងបន្តប៉ះព្រុយណេនៅថ្ងៃទី២៦ ខែធ្នូ ខណៈកម្ពុជាត្រូវរង់ចាំដល់ថ្ងៃទី២៩ ខែធ្នូ ទើបប្រកួតម្ដងទៀត ដោយប៉ះព្រុយណេដូចគ្នា៕