ក្លិបនៅលីគកំពូលមួយចំនួនបង្ហាញវិធីការពារសុវត្ថិភាពផ្ទាល់ខ្លួនជាមួយកូវីដ ១៩
ដើម្បីការពារបញ្ហារីករាលដាលនៃជំងឺកូវីដ ១៩ ដែលកំពុងកើតមានជាបន្តបន្ទាប់ក្នុងប្រទេសកម្ពុជា ក្លិបបាល់ទាត់មួយចំនួនក្នុងក្របខណ្ឌបាល់ទាត់លំដាប់កំពូលកម្ពុជា រួមមាន វិសាខា, បឹងកេត, អាសុីអឺរ៉ុប យូណាយធីត នឹង ភ្នំពេញក្រោន បានបង្ហាញអំពីវិធីការពារខ្លះៗដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួនជាមួយកូជំងឺថ្មីនេះ។
អាសុីអឺរ៉ុប យូណាយធីត៖ ដើម្បីចូលរួមទប់ស្កាត់ការរី
ភ្នំពេញក្រោន៖ វិធីបង្ការខ្លះៗនៃជំងឺ COVID-19
បឹងកេត៖ រួមគ្នាដើម្បីរក្សាសុខភាពនិងសុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នកនិងមនុស្សជុំវិញខ្លួន។
វិសាខា៖ ការពារ Covid-19 ផ្ដើមពីយើងទាំងអស់គ្នា
ថ្ងៃនេះពួកយើងទាំងអស់គ្នា សូមបង្ហាញរបៀបប្រើប្រាស់ម៉ាស់ និងការអនាម័យមួយចំនួនឲ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាព និងការពារខ្លួនអ្នកពីជំងឺផ្លូវដង្ហើមថ្មី Covid-19 និងមេរោគផ្សេងៗ ។ សូមអនុវត្តទាំងអស់គ្នា ដើម្បីការពារខ្លួនអ្នក និងមនុស្សជុំវិញខ្លួន។