សូលទីឡូអង្គរ អាចឆក់យក ៣ពិន្ទុ ពីក្រុម ណាហ្គាវើលដ៍ បានទេស្អែកនេះ?
ការប្រកួតសប្តាហ៍ទី៤ នៃពានរង្វាន់លីគកំពូលកម្ពុជា រវាងក្រុម ណាហ្គាវើលដ៍ ជាមួយក្រុមមិនទាន់ស្គាល់ជ័យជម្នះសោះ សូលទីឡូអង្គរ នាថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២០ នាកីឡដ្ឋាន SRU វេលាម៉ោង ៣:៣០ នាទីរសៀល។
កីឡាករដែលគិតថាគ្រោះថ្នាក់ នឹងគួរឲ្យចាប់អារម្មណ៍របស់ ណាហ្គាវើលដ៍ គឺប្រយុទ្ធខ្សែអាហ្រ្វិចខាងត្បូង Shane Booysen នឹងខ្សែបម្រើ សុះ សូ៊ហាណា ដែលរកបានម្នាក់ ១គ្រាប់ ក្នុងការបង្ហាញខ្លួន ៣លើក នារដូវកាលថ្មីនេះ។ចំណែកកីឡាករដែលគួរឲ្យចាប់អារម្មណ៍របស់ សូលទីឡូអង្គរ គឺកីឡាករជប៉ុន Unno Tomoyuki ដែលមានបច្ចេកទេសស៊ុតបញ្ចូលទីល្អ ខណៈដែលការបង្ហាញខ្លួន ៣លើក រកបាន ១គ្រាប់ ផងដែរ។
គួបញ្ជាក់ផងដែរថា គិតត្រឹម ៣សប្តាហ៍កន្លងទៅ ណាហ្គាវើលដ៍ បង្ហាញខ្លួនបាន ២លើក ក្នុងនោះ ឈ្នះម្តង នឹងចាញ់ម្តង ស្របពេលដែល សូលទីឡូអង្គរ បង្ហាញខ្លួន ៣លើក ស្គាលត្រឹមបរាជ័យទាំងអស់ តើស្អែកនេះអាចរកជ័យជម្នះជាលើកដំបូងបានទេ?