ក្រុមចោរដែលបានប្លន់ Mezut Ozil និង Sead Kolasinac ត្រូវបានកាត់ទោសឱ្យជាប់ឃុំជាង១០០ឆ្នាំ
(BC-99)
ក្រុមចោរប្លន់ប្រដាប់អាវុធដែលបានធ្វើសកម្មភាពពេញទីក្រុងឡុងដ៍ដែលក្នុងនោះក៏បានប្លន់លើអតីតកីឡាករក្រុម Arsenal Mezut Ozil និង Sead Kolasinac ដែរនោះត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារសរុបជាង ១០០ ឆ្នាំ។
ក្រុមចោរប្លន់ប្រដាប់អាវុធដែលមានបក្សពួកចំនួន ៨ នាក់ត្រូវបានប៉ូលីសអង់គ្លេសចាប់ខ្លួនបាននាពេលកន្លងមកត្រូវបានតុលាការកាត់ទោសឱ្យជាប់ឃុំក្នុងម្នាក់ៗពី១៦ទៅ១៨ឆ្នាំទៅតាមអំពើរជាក់ស្តែងរបស់ពួកគេ។ ក្នុងនោះក៏មាន២នាក់ដែរដែលជាជនដៃដល់ដកអាវុធភ្ជង់ប្លន់នាឡិការដ៏មានតម្លៃថ្លៃរបស់អតីតកីឡាករកាំភ្លើងធំ Arsenal Mezut Ozil ។
ពួកគេទាំងនេះគឺជាក្រុមប្លន់ប្រដាប់អាវុធយ៉ាងសកម្មនៅតាមដងវិថីស្ងាត់ៗមួយចំនួននិងការតាមប្លន់ដល់ផ្ទះតែម្តងផងដែរដែលប៉ូលីសក្រុងឡុងដ៍តាមប្រមាញ់ជាយូរណាស់មកហើយ។ បើសរុបចំនួនឆ្នាំនៃការជាប់គុករបស់ចោរទាំង៨នាក់ខាងលើនេះដែរគឺមានចំនួនជាង១០០ឆ្នាំឯណោះ។