
Arsenal ពិភាក្សាជាមួយភ្នាក់ងាររបស់ Watkins
នាយកក្លិប Arsenal លោក Edu បានចូលរួមក្នុងការពិភាក្សាជាមួយភ្នាក់ងារ Paulo Vernazza ជុំវិញការផ្ទេរខ្សែប្រយុទ្ធ Ollie Watkins ពី Aston Villa ។ នេះ។ បើយោងតាម FootballTransfers។
ទាំង Mikel Arteta និង Watkins បានទទួលស្គាល់ជាសាធារណៈនូវការកោតសរសើរគ្នាទៅវិញទៅមកនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ដោយកីឡាកររូបនេះថែមទាំងជាអ្នកគាំទ្រក្រុម Arsenal ផងដែរ។
ប្រភពជិតស្និទ្ធបានបង្ហាញថា Aston Villa កំពុងចរចាដើម្បីបន្លាយកិច្ចសន្យារបស់គេដែលនៅសល់មួយឆ្នាំទៀត។ ប្រភពដដែលឱ្យដឹងថា Watkins កំពុងស្វែងរកកិច្ចសន្យារយៈពេល៥ឆ្នាំ និងថ្លៃនឿយហត់១៥ម៉ឺនផោនក្នុងមួយសប្ដាហ៍៕