Haaland ក្លាយជាកីឡាករ Man City ទី៣ដែលរកបាន៥គ្រាប់ក្នុងមួយប្រកួតនៅ FA Cup
Erling Haaland បានតាមស្មើកំណត់ត្រាស៊ុតបញ្ចូលទីរបស់វីរបុរស Manchester City ២រូបនៅ FA Cup បន្ទាប់ពីស៊ុតបញ្ចូលទី៥គ្រាប់ក្នុងជ័យជម្នះ២ទល់នឹង៦លើ Luton Town ។
Haaland រកបានហេតទ្រីកក្នុងវគ្គទី១ និងរកបាន២គ្រាប់ទៀតក្នុងវគ្គទី២នាំឱ្យក្រុមលោក Pep Guardiola បានឈានទៅវគ្គ ៨ក្រុមចុងក្រោយ។
មានន័យថា ខ្សែប្រយុទ្ធជម្រើសជាតិន័រវេសរូបនេះតាមស្មើកំណត់ត្រារបស់លោក Frank Roberts និង Bobby Marshall។
លោក Roberts រកបាន៥គ្រាប់ក្នុងខែកុម្ភៈ ឆ្នាំ ១៩២៦ ឈ្នះលើ Crystal Palace ខណៈលោក Marshall ធ្វើបានក្នុងខែមករាឆ្នាំ១៩៣០លើ Swindon Town។
ក្នុងនោះដែរ Kevin de Bruyne assist បាន៤ដងឱ្យ Haaland៕