សហព័ន្ធកីឡាបាល់ទាត់កម្ពុជាប្រកាសជាផ្លូវការពីការចូលរួមប្រកួតនៅអារ៉ាប៊ីសាអ៊ូឌីត
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសជាផ្លូវការហើយពីការចូលរួមប្រកួតមិត្តភាពអន្តរជាតិ FIFA Series រៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។
ក្នុងនោះមាន ២០ជម្រើសជាតិ ជាសមាជិកចូលរួមប្រកួត ក្នុងគោលបំណងសាកល្បងសមត្ថភាព ក្រុមជម្រើសជាតិ ដែលជាធម្មតាមិនមានឱកាសប្រកួតជាមួយនឹងគ្នា និងជំរុញឱ្យមានការប្រកួតជាអន្តរជាតិបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍បាល់ទាត់ពិភពលោក។
ការប្រកួតមិត្តភាពអន្តរជាតិ FIFA Series ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិ ហ្គីណេអេក្វាទ័រ🇬🇶 ដែលមកពីទ្វីបអាហ្វ្រិក និងក្រុមជម្រើសជាតិ ហ្គីយ៉ាន🇬🇾 ដែលមកពីទ្វីបអាមេរិកខាងត្បូង នៅទឹកដីនៃប្រទេស អារ៉ាប៊ីសាអូឌីត នាថ្ងៃទី២២ និង២៦ ខែមីនា ឆ្នាំ២០២៤