ប្រាកដហើយពេលនេះ!! Greenwood និង Bellingham លែងជាមិត្តភក្តិនឹងគ្នាទៀតហើយ!!!!
ច្បាស់ការណ៍ហើយ! មិត្តភាពរវាង Jude Bellingham និង Mason Greenwood ឥឡូវនេះស្ថិតនៅត្រឹមចំណុចសូន្យ។ កាលពីជំនួបកន្លងទៅ Bellingham បានលេចចេញពាក្យជេរប្រមាថទៅកាន់ Greenwood ដោយប្រើពាក្យថា «ជនរំលោភ» បន្ទាប់ពីមានការអាតីកដណ្តើមបាល់គ្នាកាលពីជំនួបកន្លងទៅនៃយប់ថ្ងៃព្រហស្បតិ៍។
ឃ្លីបនៃឧប្បត្តិហេតុភ្លាមៗបានរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមហើយអ្នកជំនាញអានបបូរមាត់ដែលបានធ្វើកោសល្យវិច្ច័យលោក Jeremy Freeman បានប្រាប់ Mail Sport ថាគាត់មានទំនុកចិត្ត 97 ភាគរយដែល Bellingham បាននិយាយពាក្យជេរប្រមាថមួយនេះទៅកាន់ Greenwood។
នៅពេលនោះប្រធាន បាល់ទាត់ អេស្ប៉ាញ បាន បើក ការ ស៊ើប អង្កេត ភ្លាមៗ ប៉ុន្តែ ឥឡូវ បាន អះអាង ថា Greenwood ចង់ ឱ្យ ការ ស៊ើបអង្កេត នេះ ត្រូវ ទម្លាក់ចោលដោយសារតែកីឡាករ វ័យ 22 ឆ្នាំ រូបនេះ ចង់ រក្សា ការ ចាប់អារម្មណ៍របស់ខ្លួននៅ លើ វិស័យ បាល់ទាត់ របស់គាត់ បើទោះបីជាគាត់ ខកចិត្ត យ៉ាងខ្លាំង នៅពេល នោះនូវសម្តីរបស់ Bellingham ដែលនិយាយមកកាន់គាត់។ ប្រភពមួយបានប្រាប់សារព័ត៍មាន The Sun ថា “Mason បានប្រាប់ពួកគេថាគាត់មិនចង់ឱ្យ Jude ត្រូវទណ្ឌកម្មឡើយដោយយល់ព្រមទម្លាក់រឿងក្តីនេះចេញ។ គាត់ មិន ចង់ បាន ការ ផ្សព្វផ្សាយ អាក្រក់ ទេ ហើយ ចង់ បន្ត លេង បាល់ ទាត់វិញ។ គាត់មានការខកចិត្តយ៉ាងខ្លាំងនៅពេលនោះ ដែលគាត់មិនបានរំពឹងទុកពីមិិត្តរបស់ខ្លួនដូច Jude Bellingham។”