Pogba ខាតចំណូលច្រើន ក្រោយរងបម្រាមពាក់ព័ន្ធការប្រើសារធាតុប៉ូវកម្លាំង
ក្នុងករណីដែលមិនអាចប្តឹងតវាដោយជោគជ័យ Paul Pogba ទំនងជាបាត់បង់កិច្ចសន្យាឧបត្ថម្ភដែលផ្ដល់ដល់រូបគេនូវកម្រៃយ៉ាងច្រើន។ មានន័យថា គេនឹងបាត់បង់ចំណូលក្រោយការដាក់បម្រាមមិនឱ្យពាក់ព័ន្ធនឹងកីឡាបាល់ទាត់រយៈពេល៤ឆ្នាំ ដោយសារការប្រើសារធាតុប៉ូវកម្លាំង។
Mail Sport រាយការណ៍ថា កិច្ចសន្យាឧបត្ថម្ភធំបំផុតរបស់ Pogba គឺជាមួយ Adidas រយៈពេល ១០ ឆ្នាំដែលកីឡាករបានចុះហត្ថលេខាកាលពីខែកុម្ភៈ ឆ្នាំ ២០១៦។ គេអាចទទួលបានរហូតដល់ទៅ៣១លានផោន (៤០លានអឺរ៉ូ) ។ អតីតតារា Man Utd ក៏សហការជាមួយ Wahed Investing ប៉ុន្តែព័ត៌មានលម្អិតនៃការឧបត្ថម្ភមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ។
យោងតាម La Gazzetta dello Sport កីឡាករជម្រើសជាតិបារាំងដដែលត្រូវកាត់បន្ថយប្រាក់ខែយ៉ាងច្រើន ខណៈរង់ចាំសាលក្រមពីទីភ្នាក់ងារប្រឆាំងសារធាតុញៀនអ៊ីតាលី។ ជាក់ស្តែង កាសែតអ៊ីតាលីបាននិយាយថា ខ្សែបម្រើសញ្ជាតិបារាំងរូបនេះរកបានត្រឹមតែ ២០០០អឺរ៉ូ ក្នុងមួយខែ អស់រយៈពេលជិតកន្លះ0ឆ្នាំ។
ចំនួននេះគឺជាការថយចុះយ៉ាងខ្លាំងបើធៀបនឹងប្រាក់ខែ ៨លានអឺរ៉ូ ដែលម្ចាស់ជើងឯក World Cup 2014 ទទួលបានដំបូង៕