Moyes បានកាតក្រហមរឿងបញ្ចេញកំហឹងដាក់ក្មេងរើសបាល់
លោក David Moues ត្រូវបានអាជ្ញាកណ្ដាលដកកាតក្រហមក្នុងជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League នាទី៧៨ ដែល West Ham របស់លោកចាញ់ Frankfurt ១ទល់នឹង០។ ពេលនោះ លោកបានទាត់បាល់ដាក់ ball boy ហើយទោះមិនត្រូវ ប៉ុន្តែអាជ្ញាកណ្ដាលសម្រេចចិត្តបណ្ដេញលោកចេញទៅហើយ។
ក្រោយចប់ការប្រកួតដែលញញួរធំចាញ់សរុបទាំង២ជើង ៣ទល់នឹង១ លោក Moyes ទទូចថា លោកគ្រាន់តែទាត់បាល់ចោលប៉ុណ្ណោះ ព្រោះអីក្មេងម្នាក់នោះបោះបាល់ឲ្យយឺតពេក។
គួរដឹងដែរថា Frankfurt ត្រូវឡើងទៅវគ្គផ្ដាច់ព្រ័ត្រតទល់ Rangers FC។ យ៉ាងណា West Ham ក៏នៅមានឱកាសដណ្ដើមកៅអី Europa League រដូវកាលក្រោយ ដោយពួកគេសល់៣ប្រកួត នៅក្រោម Manchester United ៦ពិន្ទុ ខណៈបិសាចក្រហមសល់២ប្រកួត៕