
ខ្សែការពាររបស់ Chelsea ទទូចឲ្យក្រុមដោះលែងខ្លួនដើម្បីបានចូលរួមជាមួយ Tottenham
(BC-99)
ខ្សែការពាររបស់ Chelsea Toni Rudiger ចង់ចូលរួមជាមួយ Tottenham ឲ្យបានមុនថ្ងៃផុតកំណត់នៃការដោះដូរកីឡាករ។
កីឡាករអន្តរជាតិអាឡឺម៉ង់រូបនេះត្រូវបានលោក Frank Lampard មិនអើរពើដាក់ឲ្យចូលរួមប្រកួតចំនួន ៥ លើកជាប់ៗគ្នាដោយគិតត្រឹមជ័យជម្នះលើកចុងក្រោយលើក្រុម Crystal Palace កាលពីយប់ម្សិលម៉ិញដែលនឹងធ្វើឲ្យអនាគតរបស់គេនៅឯ Stamford Bridge កាន់តែមានភាពស្រពិចស្រពិលខ្លាំងឡើង។
សារព័ត៌មាន Athletics Report បានលើកឡើងថាក្តីបំណងរបស់ Rudiger គឺជាការចូលរួមជាមួយ Spurs បើទោះជាមានការអារម្មណ៍ពីក្លិបផ្សេងៗដែលមានដូចជា Paris Saint-Germain, AC Milan, Inter Milan, Barcelona និងក្លឹបនៅអាឡឺម៉ង់ក៏ដោយ។
ក្លឹបមាន់ខ្នាយមាស Tottenham ធ្លាប់បានជួបពិភាក្សាជាមួយក្រុម Inter Milan សម្រាប់កីឡាករ Skriniar ប៉ុន្តែគេបានបដិសេធនិងបានត្រៀមស្នាក់នៅប្រទេសអ៊ីតាលីជាបន្ត។ ដូច្នេះហើយទើប Tottenham បង្វែរការចាប់អារម្មណ៍ទៅកាន់ Rudiger វិញក៏ប៉ុន្តែការឯកភាពគ្នាក្នុងចំណោមក្រុមប្រឹក្សា Chelsea គឺថាពួកគេមិនចង់ឱ្យ Rudiger ទៅចូលរួមជាមួយគូប្រជែងក្នុងរាជធានីតែមួយនេះទេ។
មិនត្រឹមតែប៉ុណ្ណឹងទេវានៅតែមានភាពតានតឹងរវាងក្លឹបទាំងពីរដូចដែលបានឃើញក្នុងកំឡុងពេលអ្នកចាត់ការទូទៅលោក Frank Lampard បានប៉ះទង្គិចពាក្យសម្តីគ្នាជាមួយលោក Jose Mourinho នាអំឡុងការប្រកួត Carabao Cup កាលពីថ្ងៃអង្គារកន្លងទៅ។ គិតមកត្រឹមពេលនេះ Rudiger បានបង្ហោះការទទូចចង់ចាកចេញពីតោខៀវទៅកាន់ក្រុមមាន់ខ្នាយមាសចំនួន២ដងហើយនៅលើគណនីបណ្តាញសង្គមផ្ទាល់ខ្លួនរបស់គេ ដែលសូម្បីតែភ្នាក់ងារផ្ទាល់ខ្លួនក៏ជួយបន្ទរអំពីរឿងនេះដែរ។