
ព្រះខ័នរាជ ស្វាយរៀង បន្តមិនរបូតគ្រាប់បាល់ ខណៈ វិសាខា ឈ្នះនៅទឹកដី ភ្នំពេញក្រោន
ព្រះខ័នរាជ ស្វាយរៀង បន្តការពារសំណាញ់ទីមិនឲ្យចូលសូម្បីតែមួយគ្រប់ ក្លឹបបាល់ទាត់ ដ៍មានប្រជាប្រិយភាពមួយនៅកម្ពុជា ព្រះខ័នរាជ ស្វាយរៀង បានបន្តជ័យជំនះ 3សប្តាណ៍ជាប់ៗគ្នា នាដើមរដូវកាលនេះ។ មិនត្រឹមតែប៉ុណ្ណោះ 3សប្តាណ៍នេះ ព្រះខ័នរា ស្វាយរៀង មានកំណត់ត្រាល្អៗមួយចំនួនដូចជា ទទួលបានជ័យជំនះគ្រប់សប្តាណ៍មាន 9ពិន្ទុពេញ ខណៈក្លឹបផ្សេងៗ មានឈ្នះ មានចាញ់ មានស្មើ ។
ចំណែកឯការប្រកួតសប្តាណ៍ទី3 នេះ ព្រះខ័នរាជ ស្វាយរៀង បានទៅយក3 ពិន្ទុ ដល់ផ្ទះ គីរីវង្សសុខសែនជ័យ ក្នុងលទ្ធផល 0:2 ដែល ប្រាក់ មុន្នីឧត្ដម បានស៊ុតបាល់ពិន័យ 11ម៉ែត្រ មួយគ្រប់នៅនាទី 24′ ហើយមួយគ្រប់ទៀត ស៊ុតដោយកីឡាករកូរ៉េ Gi Sung នៅនាទី 48′ លទ្ធផលនេះបានរក្សារហូតដល់ចប់ការប្រកួតជាផ្លូវការ។
សូមរំលឹកថា សប្ដាហ៍ទី1 ស្វាយរៀង ឈ្នះ ប៉ូលីស 2:0 ចំណែកសប្ដាហ៍ទី2 បានឈ្នះ សូលទីឡូអង្គរ 0:1 ហើយចុងក្រោយនេះ ស្វាយរៀង ឈ្នះ គីរីវង្ស 0:2 ទៀត ។ ដូច្នេះតាមលទ្ធផលនេះ យើងមិនចាំបាច់មើលលទ្ធផលគូផ្សេងទេ ព្រោះព្រះខ័នរាជ ស្វាយរៀង មាន9ពិន្ទុ ពេញទៅហើយ គឺលេខ 1 ក្នុងសប្តាហ៍នេះ ដោយស្វ័យប្រវត្តិ ។
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ ព្រះខ័នរាជ ស្វាយរៀង ថ្វីត្បិតតែស៊ីគូប្រកូតគ្រប់តិចៗក្តី ប៉ុន្តែក្រុមនេះជាក្រុមតែមួយគត់នៅលីគកំពូលកម្ពុជាគិតត្រឹមសប្ដាហ៍ទី3 ដែលមិនទាន់មានក្រុមផ្សេងស៊ុតបញ្ចូលទីក្រុមខ្លួនវិញ។
សម្រាប់លទ្ធផលគូផ្សេងៗក្នុងថ្ងៃអាទិត្យ នេះមានដូចជា បឹងកេត ស្មើ ១ ទល់ ១ ជាម្ចាស់ផ្ទះអង្គរថៃហ្គឺរ ខណៈ ណាហ្គាវើល ឈ្នះ ប៉ូលីស ៦ ទល់ ០ និង វិសាខា ឈ្នះ ភ្នំពេញក្រោន ៣ ទល់ ១ ៕ ប្រភព៖ CNCC និង ក្លិប ភ្នំពេញក្រោន