Neymar ស៊ុត១គ្រាប់ឲ្យ PSG យកឈ្នះ Liverpool ២-១ក្នុងពានរង្វាន់ UEFA Champion League (មានវីដេអូ)
ក្រុមចាយលុយធំនៅបារាំង Paris Saint Germain បានយកឈ្នះ Liverpool ២ទល់នឹង១ក្នុងពានរង្វាន់ UEFA Champion League នៅក្នុងពូល C ដោយនេះគឺជាការរងបរាជ័យ៣ប្រកួតក្រៅដីនៅពានរង្វាន់លំដាប់កំពូលរបស់អឺរ៉ុបជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
៣គ្រាប់ក្នុងការប្រកួតយប់មិញកើតឡើងនៅវគ្គទីមួយទាំងអស់ដោយម្ចាស់ផ្ទះបាននាំមុខ២គ្រាប់មុនស៊ុតបញ្ចូលទីដោយ Bernat នៅនាទី១៣ និង Neymar នៅនាទី៣៧។ Liverpool សងបាន១គ្រាប់វិញនៅចុងម៉ោងនាទី៤៥ជាការទាត់បាល់ប៉េណាល់ទីរបស់ James Milner។
នៅក្នុងពូល C នេះគឺមិនទាន់រកឃើញក្រុមណាធានាកៅអីទៅវគ្គ១៦ក្រុមចុងក្រោយនៅឡើយទេដោយ Napoli ឈរលេខ១មាន៩ពិន្ទុ ខណៈ PSG មាន៨ពិន្ទុ ហើយ Liverpool មាន៦ពិន្ទុនៅក្នុងដៃ។
ទស្សនាវីដេអូ៖