Bayern Munich, Real Madrid និង PSG បាន០ពិន្ទុដូចគ្នា
ចំជួនជាថ្ងៃស៊យដូចគ្នា Bayern Munich, Real Madrid និង Paris Saint Germain បានរងបរាជ័យដូចគ្នាក្នុងការប្រកួតក្របខណ្ឌកំពូលតាមប្រទេសរៀងៗខ្លួន។
ជាក់ស្ដែង Bayern Munich បានចាញ់ក្នុងដីខ្លួនឯងក្រោមថ្វីជើង Frankfurt ដោយលទ្ធផល១ទល់នឹង២។ នេះក៏ជាការចាញ់ក្នុងដីខ្លួនឯងនៅ Bundesliga ចំណោម៣០ប្រកួតចុងក្រោយ។ ពួកគេចាញ់ចុងក្រោយបង្អស់កាលខែវិច្ឆិកា ឆ្នាំ២០១៩ ហើយឥឡូវនៅកំពូលតារាងដដែល តែលើស Borussia Dortmund ត្រឹមមួយពិន្ទុ។
នៅបារាំងវិញ Paris Saint Germain បានចាញ់ម្ចាស់ផ្ទះ Rennes ដោយលទ្ធផល ២ទល់នឹង០។ នេះជាបរាជ័យនៅ Ligue 1 លើកដំបូងគិតចាប់ពីខែមេសា ដែលកាលណោះ PSG បានចាញ់ Lille។
ចំណែក Real Madrid បានចាញ់ Espanyol ដោយលទ្ធផល២ទល់នឹង១ក្នុងការប្រកួតក្របខណ្ឌ La Liga។ នេះជាបរាជ័យលើកទី២ជាប់គ្នាសម្រាប់ក្រុមលោក Carlo Ancelotti បន្ទាប់ពីចាញ់ FC Sheriff របស់ម៉ុលដូវ៉ាក្នុងការប្រកួត UEFA Champions League។
នៅហូឡង់វិញ Ajax Amsterdam បានចាញ់ FC Utrecht ដោយលទ្ធផល០ទល់នឹង១ លើដីខ្លួនឯង៕